iPhone ពេញ Storage? 5 វិធីសម្អាតដោយមិនបាត់រូប

ពេល Storage ពេញ iPhone អាចដើរយឺត ហើយថតរូប ឬ update មិនបាន។ នេះជាវិធីសម្អាតដោយសុវត្ថិភាព។
## 1. មើលថាអ្វីស៊ីកន្លែង
Settings › General › iPhone Storage បង្ហាញកម្មវិធីនីមួយៗ ធំប៉ុនណា ហើយផ្ដល់ការណែនាំសម្អាត។
## 2. Offload កម្មវិធីដែលមិនប្រើ
បើក Offload Unused Apps។ iPhone នឹងលុបតែកម្មវិធី តែរក្សាទុកទិន្នន័យរបស់វា — ពេលដំឡើងវិញ អ្វីៗនៅដដែល។
## 3. Optimize រូបថត
បើប្រើ iCloud Photos បើក Optimize iPhone Storage ក្នុង Settings › Photos។ រូបដើមនៅក្នុង iCloud ហើយ iPhone ទុកតែច្បាប់តូចជាង។
## 4. លុប Recently Deleted
រូបដែលលុប នៅក្នុង Albums › Recently Deleted 30 ថ្ងៃ។ លុបចេញពីទីនោះ ទើបទទួលបានកន្លែងវិញភ្លាម។
## 5. សម្អាតវីដេអូក្នុង Telegram / Messages
កម្មវិធីសារទុកវីដេអូ និងរូបច្រើន។ ក្នុង Telegram ចូល Settings › Data and Storage › Storage Usage ដើម្បីសម្អាត cache។
ត្រូវការ Storage ធំជាងនេះ? មើល iPhone 256GB ឬ 512GB នៅ Sensok Phone។
ប្រភព: Apple iPhone User Guide — https://support.apple.com/guide/iphone/welcome/ios
