ទិញ iPhone មួយទឹក៖ ពិនិត្យ 7 ចំណុចនេះមុនបង់លុយ

ទូរស័ព្ទមួយទឹកអាចសន្សំលុយបានច្រើន ប៉ុន្តែត្រូវពិនិត្យឲ្យបានច្បាស់មុនទិញ។
## 1. មិនជាប់ iCloud
ចូល Settings ហើយមើលថាខាងលើគេមិនមានឈ្មោះ Apple ID អ្នកផ្សេង។ Find My ត្រូវតែបិទ។
## 2. គ្រឿងបន្លាស់ដើម
ចូល Settings › General › About ហើយមើល Parts and Service History (iOS ថ្មីៗ)។ វាប្រាប់ថាអេក្រង់ ថ្ម ឬកាមេរ៉ាធ្លាប់ប្ដូរ ហើយជាគ្រឿង Apple ពិត ឬមិនស្គាល់។
## 3. សុខភាពថ្ម
Settings › Battery › Battery Health & Charging — លេខ Maximum Capacity កាន់តែខ្ពស់ កាន់តែល្អ។
## 4. លេខ Serial
យកលេខ Serial ក្នុង Settings › General › About ទៅពិនិត្យនៅ checkcoverage.apple.com ថាជាម៉ូដែលត្រឹមត្រូវ និងនៅមានធានា Apple ឬទេ។
## 5. Face ID / Touch ID
សាកចុះឈ្មោះមុខ ឬម្រាមដៃមួយ ដើម្បីប្រាកដថាវាដើរ។
## 6. កាមេរ៉ា សំឡេង និងអេក្រង់
ថតរូបជាមួយកាមេរ៉ាគ្រប់គ្រាប់ ហៅទូរស័ព្ទសាក ហើយមើលអេក្រង់ពណ៌ស ដើម្បីរកចំណុចខូច។
## 7. ទិញពីហាងដែលមានធានា
នៅ Sensok Phone ទូរស័ព្ទមួយទឹកគ្រប់គ្រឿងពិនិត្យរួចមុនលក់ ហើយមានធានា។ មកសាកដៃមុនទិញបាន។
ប្រភព: Apple iPhone User Guide — https://support.apple.com/guide/iphone/welcome/ios · https://checkcoverage.apple.com
